អំពីយើង

ធី.អិម.ខេ អ៊ិនវេសម៉ិន​ ឯ.ក គឺជាក្រុមហ៊ុននាំចេញ និងកែច្នៃអង្ករឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ។ យើងបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗសម្រាប់កែច្នៃ​ និងវេចខ្ចប់អង្ករស្របតាមស្តង់ដារអនាម័យ​ និងសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ។ ស្រូវទាំងអស់ត្រូវបានកិនដោយរោងម៉ាស៊ីនធំៗ ចំនួន ៨ ទីតាំង ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដែលជាទឹកដីស្រូវអង្ករល្អប្រណិតបំផុតនៅប្រទេសកម្ពុជា​ ។ ក្រុមហ៊ុនយើងអាចផ្គត់ផ្គង់រហូតដល់ ១០០០០ តោនក្នុងមួយខែ និងអាចធ្វើការវេចខ្ចប់កញ្ចប់តូចចាប់ពី ១ គីឡូក្រាមរហូតដល់ ១.២ តោន តាមតម្រូវការរបស់អតិថិជន ជាមួយនឹងអង្ករប្រណិតជាច្រើនប្រភេទដូចជា អង្ករផ្ការំដួល​​​ អង្ករសុម៉ាលី អង្ករសែនក្រអូប អង្ករបាក់ពីរកំណាត់ បីកំណាត់ និងអង្ករបាយទន់ជាច្រើនប្រភេទទៀត ។

អ្វីដែលជាគំនិតរបស់យើង

ទស្សនវិស័យរបស់យើង

យើងនឹងបង្ហាញពិភពលោកថាយើងគឺជាអ្នកផ្គត់ផ្គង់អង្ករដ៏ល្អបំផុត​ ។

អ្វីដែលយើងធ្វើ

បេសកម្មរបស់យើងគឺ

ដើម្បីនាំអង្ករល្អបំផុតរបស់កម្ពុជាទៅកាន់ពិភពលោក ។

ដើម្បីជួយកសិករខ្មែរក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

ការទទួលស្គាល់របស់យើង