ធី.អិម.ខេ អ៊ិនវេសម៉ិន ឯ.ក គឺជាក្រុមហ៊ុននាំចេញ និងកែច្នៃអង្ករឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ។ យើងបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗសម្រាប់កែច្នៃ និងវេចខ្ចប់អង្ករស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ។ ស្រូវទាំងអស់ត្រូវបានកិនដោយរោងម៉ាស៊ីនធំៗ ចំនួន ៨ ទីតាំង ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដែលជាទឹកដីស្រូវអង្ករល្អប្រណិតបំផុតនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនយើងអាចផ្គត់ផ្គង់រហូតដល់ ១០០០០ តោនក្នុងមួយខែ និងអាចធ្វើការវេចខ្ចប់កញ្ចប់តូចចាប់ពី ១ គីឡូក្រាមរហូតដល់ ១.២ តោន តាមតម្រូវការរបស់អតិថិជន ជាមួយនឹងអង្ករប្រណិតជាច្រើនប្រភេទដូចជា អង្ករផ្ការំដួល អង្ករសុម៉ាលី អង្ករសែនក្រអូប អង្ករបាក់ពីរកំណាត់ បីកំណាត់ និងអង្ករបាយទន់ជាច្រើនប្រភេទទៀត ។